លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួម វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ នៅវត្តសំពៅកែវ ភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ
ចេញ​ផ្សាយ ៣០ មករា ២០២០
145
#ព្រះវិហារ៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ រដ្ឋ​បាលខេត្ត​ព្រះវិហារ បានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ នៅវត្តសំពៅកែវ ភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម ប្រាក់​ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ។ វេទិកាសាធារណៈនេះ គឺមានបំណងស្តាប់សំណើរ សំនូមពរ សំដែងទុក្ខកង្វល់ ទាក់ទងជីវភាពប្រចាំថ្ងៃ ដើម្បីដោះស្រាយនៅនឹងកន្លែងទាន់ពេលវេលា មានប្រសិទ្ធិភាព តម្លាភាព។ សមាសភាពចូលរួមមាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក អជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋ៕ សូមអរគុណ​សន្តិភាព!
ចំនួនអ្នកចូលទស្សនា
Flag Counter