ចេញផ្សាយ ៣១ មករា ២០២០
586
តាមរយៈការជួលកិច្ចសន្យាខាងក្រៅរបស់កម្មវិធី ASPIRE នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ (Contracting out) នៅថ្ងៃព្រហស្បត្តិ៍ ៦កើត ខែមាឃ ឆ្នាំកុរ នព្វស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០២ សហគមន៍កសិកម្មកសិកម្មចំនួន៥ មកពីស្រុកឆែប ស្រុកជ័យសែន និងស្រុកជាំក្សាន្ត បានទទួលការបណ្តុះបណ្តាល និងការអនុវត្តន៍ប្រើប្រាស់ម៉ាស៊ីនដេរមាត់បាវ(Sewer Machine) និងម៉ាស៊ីនវេចខ្ចប់ដកខ្យល់ (Vacuum machine) ព្រមទាំងបានទទួលសម្ភារៈទាំងនេះ ដើម្បីប្រតិបត្តិការអាជីវកម្មកែច្នៃស្រូវអង្កររបស់ពួកគេក្នុងឆ្នាំ២០២០នេះ។ វគ្គបណ្តុះបណ្តាលនេះផ្តល់ដោយអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) សហការជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ (PMUAC) ដែលទទួលសិទ្ធអនុវត្តកិច្ចសន្យាខាងក្រៅនៃកម្មវិធីASPIRE របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។