លោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទ ក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុន សែន ភ្នំដែក
ចេញ​ផ្សាយ ៣១ មករា ២០២០
274
#នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទ ក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុន សែន ភ្នំដែក ចំនួន ៤៩នាក់ និងយុវជនទើបរើសថ្មីចំនួន ១៧នាក់ ស្រី ៧នាក់ ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ក្រោមវត្តមាន លោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ #នៅក្នុងឱកាសនោះដែរ លោកអនុប្រធានគណ:កម្មាធិការសាខា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖ -រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។ -ជៀសអោយឆ្ងាយពីគ្រឿងញៀន ។ -គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ។ -ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ។ -ជៀសវាងការប្រើប្រាស់អំពើហឹង្សា ។ -ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ។ បន្ទាប់មកលោកអនុប្រធានក៏បានប្រគល់ជូននូវថវិកាឧបត្ថម្ភ របស់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណ:អភិបាល ខេត្តព្រះវិហារ ជូនដល់យុវជន សម្រាប់កម្មវិធីជុបលាងបិទវគ្គ ចំនួន ៣០០,០០០រៀល និងសៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជា សង្គ្រោះបឋម ចំនួន១០ក្បាល និងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុតផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter