មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​ ១រូប​ បានចូលរួមវគ្គបណ្ដុះបណ្ដលស្ដីពី​ ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្ម និងជំរុញទីផ្សារប្រកបដោយបរិយាប័ន្នសម្រាប់កសិករខ្នាតតូច
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២០
188

រាជធានីភ្នំពេញ​ នៅថ្ងៃសុក្រ​ ៧កេីត​ ដល់ ថ្ងៃសៅរ៍ ​៨កេីត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៣១​ ខែមករា​ ដល់ ថ្ងៃទី​០១​ ខែកុម្ភៈ​ ឆ្នាំ២០២០​ មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ ​និងនេសាទខេត្តព្រះវិហារ ១រូប​ បានចូលរួមវគ្គបណ្ដុះបណ្ដលស្ដីពី​ ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្ម និងជំរុញទីផ្សារប្រកបដោយបរិយាប័ន្នសម្រាប់កសិករខ្នាតតូច។​ នៅភោជនិយ៍ដ្ឋាន​ទន្លេ​ប៉ាសាក់ll រាជធានីភ្នំពេញ​ រៀបចំដោយនាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) និងអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)​ ដែលកំពង់ពិភាក្សារួមលេីការចិញ្ចឹមជ្រូក;​ មាន់ ដំណាំពោត; (ពោតក្រហម);​ បន្លែស្លឹក;​ ស្វាយ ;និងស្វាយចន្ទី​។ និងមានការចុះធ្វេីកាសម្ភាសន៍​សាកល្បង​ ជាក់ស្ដែងលេីតំណេីរការខ្សែច្រវ៉ាក់​តម្លៃផលិតកម្មមាន់​ និងខែ្សច្រវ៉ាក់តម្លៃផលិតកម្មបន្លែ​ នៅស្រុកកៀនស្វាយ​ និងស្រុកស្អាង​ ខេត្ត​កណ្តាល​ ។  ការសិក្សានេះធ្វេីការគ្របដណ្តប់រាជធានីភ្នំពេញនិងខេត្តចំនួន ១៦ រួមមាន:​ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្វាយរៀង កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពត បន្ទាយមានជ័យ រតនគីរី មណ្ឌលគីរី ព្រះវិហារ កោះកុង ព្រះសីហនុ កែប និងខេត្តតាកែវ ។  សរុប​អ្នកចូលរួម​ ២៨នាក់​ ស្រ្តី​០៧នាក់​៕

ចំនួនអ្នកចូលទស្សនា
Flag Counter