មន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងកសិកម្មស្រុកគូលែន បានរៀបចំពិធីប្រមូលផលត្រីបង្ហាញផ្សព្វផ្សាយដល់កសិករចិញ្ចឹមត្រី
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២០
153
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ មន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងកសិកម្មស្រុកគូលែន បានរៀបចំពិធីប្រមូលផលត្រីបង្ហាញផ្សព្វផ្សាយដល់កសិករចិញ្ចឹមត្រី នៅឃុំថ្មី ស្រុកគូលែន ក្រោមអធិបតីភាពលោក ជា ចាន់ អភិបាលរងស្រុក លោក គឹម ពង្សវិរ: អនុប្រធានមន្ទីរកសិកម្ម និងកសិករចូលរួមសរុប ៣៥នាក់,ស្រ្តី១៦នាក់ ។ ការចិញ្ចឹមត្រីអណ្តែង របស់កសិករឈ្មោះ ជួន ក្រុក នៅភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ក្នុងរយះពេលជាង៤ខែ ត្រីមានធំធាត់យ៉ាងល្អប្រសើរដោយមានទម្ងន់ពី១៧០-១៩០ក្រាម/ក្បាល និងមានតម្លៃទីផ្សារល្អ ចាប់ពី១២០០០៛/គ.ក្រ ឡើងទៅ។ ទន្ទឹមនោះក្រុមកសិករ បានសំណូមពរដល់មន្រ្តីជំនាញ និងគម្រោងកម្មវិធីASPIRE សូមជួយផ្តល់កូនត្រី និងផ្តល់បច្ចេកទេសបន្ថែមបន្ថែមទៀត ។
ចំនួនអ្នកចូលទស្សនា
Flag Counter