មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារសហការជាមួយ លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ បានចុះវាយតម្លៃសហគមន៍កសិកម្មឆ្នើមដើម្បីចូលរួមប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមថ្នាក់ជាតិប្រចាំឆ្នា
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២០
116
ថ្ងៃពុធ ១២កើតខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារសហការជាមួយ លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ បានចុះវាយតម្លៃសហគមន៍កសិកម្មឆ្នើមដើម្បីចូលរួមប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មដែលត្រូវធ្វើការវាយតម្លៃមានចំនួន03៖ -សហគមន៍កសិកម្មតស៊ូសែនជ័យ ស្ថិតនៅក្នុងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ -សហគមន៍កសិកម្មស្ត្រីរតនៈ ស្ថិតនៅក្នុងឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ -សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ #សហគមន៍កសិកម្មទាំងបីខាងលើ បានជាប់ជម្រើស ១១សហគមន៍ក្នុងចំណោម១១១៩សហគមន៍កសិកម្មទូទាំងប្រទេស។
ចំនួនអ្នកចូលទស្សនា
Flag Counter