ចេញផ្សាយ ១០ កុម្ភៈ ២០២០
312
ហែម ជាតិ កសិករដាំដុះបន្លែទទួលបានចំណូលប្រមាណ ៥៥០០០០០៛/រដូវ។
កសិករ ហែម ជាតិ អាយុ ៤២ឆ្នាំ និងប្រពន្ធ ម៉ាប កែវ ដែលមានកូនចំនួន ៤នាក់ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមុនពេលចូលរួមជាមួយគម្រោង CHAIN គាត់បានដាំដំណាំត្រសក់ស្រូវ និងត្រកួនមួយចំនួន ក្នុងផ្ទៃដី ១០០០ម៉ែត្រការ៉េ ទទួលបានចំណូល ៦០០,០០០រៀល ហើយការដាំដុះតែក្នុងរដូវមានទឹកភ្លៀង។ ចាប់តាំងពីគ្រួសារគាត់បានចូលជាសមាជិកបណ្ដុំអាជីវកម្មក្នុងឆ្នាំ២០១៨ ដែលគាំទ្រដោយគម្រោងឈេនCHAIN គ្រួសារគាត់បានទទួលបានចំណេះដឹងបច្ចេកទេសកសិកម្មថ្មីៗ ដែលបានគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដូចជាបណ្ដុះកូន, រៀបចំដី លើករង គ្របរង, ដាក់សំណាញ់ទ្រើង, ការថែទាំ, កាត់តដើមត្រប់ប៉េងប៉ោះ, ដំណាំដែលទទួលបានតម្លៃថ្លៃ ត្រសក់ផ្អែម និងការរៀបចំប្រព័ន្ធស្រោចស្របដោយសន្សំទឹក និង កំលាំងពលកម្ម ដោយបានពង្រីកផ្ទៃដីរហូតដល់ ៤០០០ម៉ែត្រការ៉េ ហើយអាចដាំដុះបានពេញមួយឆ្នាំផងដែរ ដោយទទួលបានចំណូលពីការផលិតបន្លែ ប៉េងប៉ោះ ត្រសក់ ត្រប់ សណ្ដែកកួរ ប្រមាណ កើនឡើងរហូតដល់ ៥ ៥០០ ០០០ រៀល(ប្រាំលានកន្លៈ) ក្នុងឆ្នាំ២០១៩កន្លងទៅ។