ចេញផ្សាយ ១០ កុម្ភៈ ២០២០
318
កសិករ វ៉ាង វ៉ា ទទួលបានថវិកា ៦ ០០០ ០០០៛ លើដំណាំបន្លែ(ខ្ទឹមស្លឹក)។
កសិករ វ៉ាង វ៉ា អាយុ៤៩ឆ្នាំ និងប្រពន្ធ យន់ សុង អាយុ ៤២ មានកូនចំនួន ០៣នាក់ រស់នៅភូមិកំពង់ចំលង សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ចាប់តាំងពីចូលជាសមាជិកបណ្ដុំអាជីវកម្មបន្លែ ក្នុងឆ្នាំ២០១៩ ដែលគាំទ្រដោយ គម្រោងឈេន(CHAIN) ពួកគាត់បានទទួលបច្ចេកទេសផលិតកម្មបន្លែថ្មីៗ និងបង្វឹក ទាក់ទងគំនិតអាជីវកម្ម ដោយមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដែលបានអនុវត្តលើផ្ទៃដី ៥០០០ម៉ែត្រការ៉េ។ បច្ចុប្បន្នគាត់ផលិតបន្លែ ដំណាំត្រប់ ត្រសក់ សណ្ដែកកួរ ម្រះ និងដំណាំប្រភេទថ្មី ខ្ទឹមស ខ្ទឹមបារាំង ដែលដំណាំថ្មីៗទាំងនេះគាត់បានចុះកុងត្រាជាមួយក្រហ៊ុន NAV ក្នុងតម្លៃខ្ពស់។ កាលពីមុនពេលចូលគម្រោងប្រាក់ចំណូលដែលទទួលបាន ចន្លោះពី ១ ៥០០ ០០០រៀល ទៅ ២ ០០០ ០០០រៀល និងបច្ចុប្បន្នក្រោយចូលរួមជាមួយគម្រោងCHAIN ចំណូល របស់គាត់បានកើនឡើយរហូតដល់ ៦ ០០០ ០០០រៀល ក្នុងឆ្នាំ២០១៩ ដោយមិនគិតពីដំណាំប្រភេទថ្មី ដែលបាននឹង កំពុងដាំដុះបន្តក្នុងឆ្នាំ២០២០។