នៅថ្ងៃអង្គារ ១១កើត ដល់ ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ដល់ ០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ម៉ប់ ប្រុង ទីប្រឹក្សាសម្របសម្រួលទីផ្សារ នៃកម្មវិធី ASPIRE និង លោក ឌី រស្មី ប្រធានការិាយល័យផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះគាំទ្រកសិករលើការអនុវត្តផែនការផលិតកម្ម និង ការងារជំរុញទីផ្សារកសិផល ដោយសហការជាមួយមន្រ្តីស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ។ ក្នុងគោលបំណង៖ ១.ផ្សព្វផ្សាយ និង ជំរុញលើកទឹកចិត្តដល់កសិករគោលដៅ បង្កើនការផលិតបន្លែ និង ចិញ្ចឹមសត្វ ឲ្យស្របទៅនឹងបច្ចេកទេសថ្មី និង ត្រូវទៅនឹងតម្រូវការទីផ្សារ។ ២.ណែនាំកសិករគោលដៅ និង អ្នកប្រមូលទិញ ឲ្យបង្កើនការសហការគ្នាល្អ និង ធ្វើការជាមួយគ្នាជិតស្និត ដើម្បីបង្កើតផែនការដាំដុះ និង ចិញ្ចឹមសត្វ ឲ្យស្របទៅនឹងតម្រូវការអ្នកប្រមូលទិញ/ទីផ្សារ និង ស្វះស្វែងរកលទ្ធភាពបន្ថែមដើម្បីជំរុញការលក់កសិផល។ ៣.ប្រឹក្សា និង លើកទឹកចិត្ត/កែសម្រួលវិធីសាស្រ្តអនុវត្តការងាររបស់មន្រ្តីកសិកម្មនៅមូលដ្ឋាន ជាពិ សេសភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីធានាកាន់តែមានប្រសិទ្ធភាព និង ស្របទៅនឹងយុទ្ធសាស្រ្តរបស់កម្មវិធីអាសស្ប៉ាយ។ ៤.គាំទ្រមន្រ្តីកសិកម្មនៅមូលដ្ឋាន ក្នុងការបង្កើនសមត្ថភាពលើការងារសម្របសម្រួល/គ្រប់គ្រងដឹកនាំ លើការងារជំរុញទីផ្សារកសិផល ជាពិសេសការងារផលិតកម្ម ដើម្បីធានាការដាំដុះ និង ចិញ្ចឹមសត្វ របស់កសិករ ស្របតាមតម្រូវការទីផ្សារ និង អ្នកប្រើប្រាស់។ ៥.ពិភាក្សាសម្របសម្រួលរកដំណោះស្រាយ ដែលមានសក្តានុពល លើបញ្ហាប្រឈម ដែលកសិករ និង ក្រុមការងារជួបប្រទៈ ដែលស្ថិតនៅស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង។