ចេញផ្សាយ ១២ កុម្ភៈ ២០២០
241
នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ លោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងមហា សន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មធ្មាណាឡាគិរីសាមគ្គីសែនជ័យ ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប១៩០នាក់។
##ជាលទ្ឋផល:
-សហគមន៌បានលក់ស្រូវសិរីរាង្គជូនក្រុមហ៊ុន Sinature of ASIA និងក្រុមហ៊ុនGolden Rice បានចំនួន២៤៦តោន
-ប្រាក់ចំនេញប្រចាំឆ្នាំបាន17,104,000៛
-,អ្នកចូលរួមបានពិភាក្សារយ៉ាងផុលផុសក្នុងមហាសន្និបាត -មានកសិករជាច្រើននឹងចូលជាសមាជិកសហគមន៍បន្ថែមទៀតឆ្នាំនេះផងដែរ។