ចេញផ្សាយ ១២ កុម្ភៈ ២០២០
365
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០
សហគមន៍កសិកម្មចំនួន ៥ នៅក្នុងស្រុកចំនួន ៣ គឺស្រុកឆែប ស្រុកជ័យសែន និងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានបញ្ចប់ការសាងសង់ម៉ាស៊ីនកិនស្រូវ ដោយជោគជ័យ ១០០% សម្រាប់ការវេចខ្ចប់អង្ករដែលបានកែច្នៃដោយសហគមន៍ផ្ទាល់ ដើម្បីលក់ទៅកាន់ទីផ្សារនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការដែលទទួលបានការគាំទ្រនេះ គឺតាមរយៈកិច្ចសន្យានៃការជួយសេវាកម្មខាងក្រៅស្តីពី “ការពង្រឹងសមត្ថភាព និងចំណេះដឹងកសិករលើខ្សែចង្វាក់/ការកែច្នៃ/ការស្តុកស្រូវ-អង្ករ ខេត្តព្រះវិហារ”
ដែលអនុវត្តដោយអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងសហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ (PMUAC) នៅក្នុងក្របខណ្ឌ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)” របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។
ខាងក្រោមនេះ ជាបញ្ជីរាយនាមឈ្មោះសហគមន៍កសិកម្មទាំង ៥ ដែលទទួលបានការសាងសង់ម៉ាស៊ីនកិនស្រូវ៖
• សហគមន៍កសិកម្ម រំដួលសាមគ្គីមានជ័យម្លូព្រៃពីរ
• សហគមន៍កសិកម្ម អភិវឌ្ឍន៍សាមគ្គីសង្កែពីរ
• សហគមន៍កសិកម្ម តស៊ូសែនជ័យ
• សហគមន៍កសិកម្ម ពុទ្រាសាមគ្គីវឌ្ឍនៈមានជ័យ
• សហគមន៍កសិកម្ម ទឹកក្រហមកែលំអជីវភាព ។