ចេញផ្សាយ ១៧ កុម្ភៈ ២០២០
263
នៅសណ្តាគារភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១៣ ខែកុម្ភ:ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ចូលរួមជាមួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរៀបចំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យា ផលិតកម្មកសិកម្ម សមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិកា.ឯកឧត្តម អនុរដ្ឋលេខា ក្រសួងពាក់ពន្ឋ័ ឯកឧត្តមអភិបាល អភិបាលរងខេត្ត. ឯកឧត្តមអគ្គនាយនៃអគគនាយកកដ្ឋាននានា លោកលោកស្រីប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោកលោកស្រីប្រធានអនុប្រធាន នាយកដ្ឋានកសិឧស្សាហកម្ម លោកប្រធានការិយាល័យកសិ~ឧស្សាហកម្មថ្នាក់ខេត្ត. វិស័យឯកជន. អង្គការដៃគូរអភិវឌ្ឍន៍នានា
☆ដើម្បីពិនិត្យមើលវឌ្ឍនភាពផលិតកម្មកសិកម្មតាមកិច្ចសន្យាដែលបានអនុវត្ត ។ ពិភាក្សាលើ
បញ្ហាប្រឈម នឹងដំណោះស្រាយ នឹងលើកទិស ដៅអនុវត្តបន្តរ ។