ចេញផ្សាយ ១៨ កុម្ភៈ ២០២០
428
ស្រុកជ័យសែន
ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០
លោក ឈុន សារ៉ាត់ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះប្រជុំផ្សព្វផ្សាយស្តីពី ផលប៉ះពាល់ថ្នាំពុលកសិកម្ម និងវិធីសាស្ត្រប្រើប្រាស់អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
ក្នុងគោលបំណង:
- កសិករមានការយល់ដឹងលើការជ្រើសរើស និងចេះប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្តិភាព និងប្រសិទ្ធភាព
- ជម្រុញអោយកសិករណែនាំរបៀបប្រើប្រាស់ និងផលប៉ះពាល់ពីថ្នាំកសិកម្មដល់អ្នកប្រើប្រាស់ដទៃទៀតដែរមិនបានចូលរួម។ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៤៨នាក់ ស្រី ៤៨នាក់។