ចេញផ្សាយ ២១ កុម្ភៈ ២០២០
152
ស្រុកគូលែន ខេត្តព្រះវិហារ
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០
មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះប្រជុំផ្សព្វផ្សាយស្តីពី ផលប៉ះពាល់ថ្នាំពុលកសិកម្ម និងវិធីសាស្ត្រប្រើប្រាស់អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
ក្នុងគោលបំណង:
- កសិករមានការយល់ដឹងលើការជ្រើសរើស និងចេះប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្តិភាព និងប្រសិទ្ធភាព
- ជម្រុញអោយកសិករណែនាំរបៀបប្រើប្រាស់ និងផលប៉ះពាល់ពីថ្នាំកសិកម្មដល់អ្នកប្រើប្រាស់ដទៃទៀតដែរមិនបានចូលរួម។ កម្មវិធីរៀបចំនៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៥១នាក់ ស្រី ៣៣នាក់។ គាំទ្រដោយថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលប្រចាំឆ្នាំ ២០២០។