មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយអង្គការអភិរក្សសត្វព្រៃ (WCS) បានចុះប្រជុំផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការប្រើប្រាស់ថ្នាំពុលកសិកម្មដើម្បីបំពុលសត្វ
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
114
ស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយអង្គការអភិរក្សសត្វព្រៃ (WCS) បានចុះប្រជុំផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការប្រើប្រាស់ថ្នាំពុលកសិកម្មដើម្បីបំពុលសត្វ ក្នុងគោលបំណង: - លើកកម្ពស់ការយល់ដឹងពីផលវិបាកនៃថ្នាំពលកសិកម្មលើសត្វស្រុក សត្វព្រៃ និងសុខភាពរបស់មនុស្ស - លើកកម្ពស់ការយល់ដឹងពីគោលការសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំពុលកសិកម្ម - លើកកម្ពស់ការយល់ដឹងពីឥទ្ធិពលថ្នាំពុលកសិកម្មលើបរិស្ថាន - លើកកម្ពស់ការយល់ដឹងពីច្បាប់តំបន់ការពារស្តីពីការបំពុលសត្វ និងរួមគ្នាទប់ស្កាត់ករណីបំពុលសត្វ ។ កម្មវិធីរៀបចំនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ២៤នាក់ ស្រី ១៦នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter