មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទខេត្តព្រះវិហារ​ បានចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករ​ដាំបន្លែ​ចំនួន​ ០២ នាក់​ក្នុង១ក្រុម និងប្រឹក្សាបច្ចេកទេសដល់កសិករ
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
107
ស្រុកជ័យសែន ខេត្ដព្រះវិហារ ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទខេត្តព្រះវិហារ​ បានចុះប្រជុំជ្រើសរើសតំណាងក្រុមកសិករ​ដាំបន្លែ​ចំនួន​ ០២ នាក់​ក្នុង១ក្រុម និងប្រឹក្សាបច្ចេកទេសដល់កសិករ នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ,​ អ្នកចូលរួម១៤នាក់ ស្រី ១៣នាក់ ដែលគាំទ្រដោយគម្រោងបន្លែ ផ្លែឈើកម្ពុជា(CHAIN)។
ចំនួនអ្នកចូលទស្សនា
Flag Counter