ចេញផ្សាយ ២៤ កុម្ភៈ ២០២០
122
រដ្ឋបាលព្រះវិហារ
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលVideo conference រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យតាមដាន វាយតម្លៃវឌ្ឍនភាព និងជំរុញការចុះបញ្ជីដីក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។