ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនចំការកៅស៊ូទ្រី ភាព បឹងទន្លេម្រេច បានទទួលដំណើរទស្សកិច្ចសិក្សារបស់និស្សិត សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងស្តាប់បទបង្ហាញអំពីដំណើរការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម កៅស៊ូ។ ដោយមានការចូលរួម ពីឯកឧត្តម ហេង សំណាង អគ្គនាយកក្រុមហ៊ុន ទ្រី ភាព ចំការកៅស៊ូ បឹងទន្លេម្រេចជាមួយសហការី លោក ប្រធានមន្ទីរកសិកម្មខេត្ត ព្រះវិហារ និងសហការី ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ និងនិស្សិតទាំងអស់សរុបប្រមាណ ១៣០នាក់។ នៅថ្ងៃដែល ក្រុមហ៊ុន Cam Agri Rubber បានទទួលដំណើទស្សនៈកិច្ចក្រុមនិស្សិតមកពីមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍន៏ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង) ចំនួន ១៣០នាក់ ដើម្បីសិក្សាបំពេញក្រេឌីតដែលមានក្នុងកម្មវិធីរបស់មហាវិទ្យាល័យ ដែលអាចឱ្យនិស្សិតធ្វើការសិក្សាស្វែងយល់ដកស្រង់នូវបទពិសោធន៍ជាក់ស្ដែង ដែលកើតមាននូវមូលដ្ឋានផ្ទាល់ និងផ្សារភ្ជាប់ទ្រឹស្ដីដែលបានសិក្សានៅក្នុងមហាវិទ្យាល័យកន្លងមក ពិសេសសិក្សាជាក់ស្តែងផ្តោតលើផលិកម្មដំណាំកៅស៊ូ ដំណាំស្វាយចន្ទី និងខ្សែចង្វាក់ផលិតកម្មកែច្នែជ័រកៅស៊ូក្រែប។ ក្រុមហ៊ុន Cam Agri Rubber មានទីតាំងស្ថិតនៅភូមិអូពោធិ ឃុំរមណីយ៏ ស្រុករវៀង ខេត្តព្រវិហារ មានលោក ស៊ឹម ជ័យសិទ្ឋ ជានាយក ដែលមានសមត្ថភាពផលិតកៅស៊ូក្រែប បាន ៤៥០តោន/ខែ។ ក្រុមហ៊ុនមានចំការកៅស៊ូផ្ទាល់ខ្លួនចំនួ១៦០ហិកតា និងបានប្រមូលទិញទឹកជ័រកៅស៊ូគ្រូសារ ដែលបានដាំដុះនៅជិតទីតាំងក្រុមហ៊ុន។ បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់ការងារជូនដល់បុគ្គលិក កម្មករជំនាញ កម្មករចៀរជ័រនិងអ្នកបើកបរ សរុបបានចំនួន១៣០នាក់ផងដែរ បន្ទាប់ក្រុមហ៊ុនបានរៀបចំអាហារសាគ្គីជាមួយក្រុមនិសិ្សតយ៉ាងសប្បាយរីករាយ។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមសាស្ដ្រាចារ្យ និងនិស្សិត មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីស្វែងយល់សក្ដានុពលរបស់ខេត្តព្រះវិហារ ការអភិវឌ្ឍន៍ជនបទ ដែលអាចឱ្យនិស្សិតធ្វើការសិក្សាស្វែងយល់ដកស្រង់នូវបទពិសោធន៍ជាក់ស្ដែងដែលកើតមាននូវមូលដ្ឋានផ្ទាល់និងផ្សារភ្ជាប់ទ្រឹស្ដីដែលបានសិក្សានៅក្នុងមហាវិទ្យាល័យកន្លងមក។ នៅរសៀលថ្ងៃដលដែល មន្ទីរបានសម្របសម្រួលជូនក្រុមនិស្សិតជួបជាមួយសហគមន៍កសិកម្មសាមគ្គីភញនំពេញបូរី។