លោក ពឹង ទ្រីដា បានចុះពិនិត្យស្ថានភាពកសិករចិញ្ចឹមមាន់នៅស្រុកជ័យសែន
ចេញ​ផ្សាយ ០៦ មីនា ២០២០
124

ស្រុកជ័យសែន៖ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ លោក ពឹង ទ្រីដា បានចុះពិនិត្យស្ថានភាពកសិករចិញ្ចឹមមាន់នៅស្រុកជ័យសែន​​ ខេត្តព្រះវិហារ រយៈពេលតែ៩០ថ្ងៃ ចិញ្ចឹមមាន់ស្រែទទួលបានថវិកា​ ៥ ០០០ ០០០៛៖“របរចិញ្ចឹមមាន់រដែលធន់នឹងការប្រែប្រួលអាកាសថាតុបានចូលរួមក្នុងការលើកកំពស់ជីវភាព”
លោក ដុំ ដារា ជាកសិកររស់នោះភូមិ ទឹកលិច ឃុំ ស្អាង ស្រុកជ័យសែន បានររៀបរាប់ថា ក្រុមគ្រួសាររបស់គាត់មានសមាជិក ៤នាក់ ដែលក្នុងនោះ មានកូនប្រុស ១ និងស្រី ១នាក់។ ដោយមានការចង្អុរបង្ហាញពីភ្នាក់ងារផ្សព្វផ្សាយភូមិនិងប្រធានការិយាល័យកសិកម្មស្រុកតាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) គាត់បានសម្រេចចិត្តចិញ្ចឹមមាន់ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយនឹងមាន់មេចំនួន ២០ ក្បាល។
ដោយមើលឃើញពីតំរូវការទាំងមាន់សាច់និងកូនមាន់ក្នុងភូមិកាន់តែច្រើន គាត់បានទិញទូភ្ញាស់កូនមាន់ដើម្បីពង្រីកការចិញ្ចឹមមាន់បន្ថែម។ ចាប់ពីពេលនោះមក មាន់របស់គាត់មានការកើនឡើងជាបន្តបន្ទាប់ រហូតដល់មានមាន់មេចំនួន ៥៣ក្បាល និងកូនចំនួយ ២០០ក្បាល។ លោករៀបរាប់បន្តទៀតថា ក្នុងរយៈពេលបីខែ គាត់ចំណាយត្រឹមតែ ២០០ដុល្លារ សម្រាប់ទិញចំណីធម្មជាតិ និងទូភ្ញាស់ ប៉ុន្តែគាត់បានលក់កូនមាន់ចំនួន ៦០០ ក្បាល និងមាន់យកសាច់ចំនួន ១២០ក្បាល ជូនដល់ប្រជាជនក្នុងភូមិដើម្បីយកទៅចិញ្ចឹមបន្ត និងធ្វើម្ហូប ដែលចំណូលពីការលក់មាន់បានចំនួន ១២៩០ដុល្លារ។ លោកបន្ថែមទៀតថា តាមរយៈបច្ចេកទេសថ្មីនេះ ពិតជាសមស្របនឹងការប្រែប្រួលអាកាសធាតុ ហើយបានទទួលផលច្រើន ជាងមុន។ “ខ្ញុំមានគម្រោងពង្រីកការចិញ្ចឹមបន្ថែមទៀត ដោយសាងសង់របងសុវត្ថិភាពនៅពេលខាងមុខ” លោក ដារា លើកឡើង

ចំនួនអ្នកចូលទស្សនា
Flag Counter