សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរបានរៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ 2019 និងផែនការសកម្មភាពសម្រាប់ឆ្នាំ2020
ចេញ​ផ្សាយ ០៦ មីនា ២០២០
123

ស្រុកឆែប៖ នៅព្រឹកថ្ងៃទី 03/03/2020 សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ ស្ថិតនៅភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ 2019 និងផែនការសកម្មភាពសម្រាប់ឆ្នាំ2020។

-បច្ចុប្បន្នសហគមន៌មានសមាជិក233នាក់ មានភាហ៊ុនសរុបចំនួនជាង 3,000ហ៊ុន។
-សហគមន៌មានមុខរបរសំខាន់ៗមួយចំនួន3គឺឥណទានសាច់ប្រាក់ និងសម្របសម្រួលចុះកិច្ចសន្យាទិញលក់ស្រូវ/ដំឡូងមី សរីរាង្គជាមួយក្រុមហ៊ុន Golden Rice និង Signature of Asia និង CACC ។
-ចំណូលឆ្នាំ2019=49 លានរៀល
-ចំណេញឆ្នាំ2019=29 លានរៀល
-ទុនជាសាច់ប្រាក់ 138 លានរៀល
-ទុនជាអចលន:ទ្រព្យ 95 លានរៀល
-ទុនសរុបរបស់ហគមន៍233 លានរៀល
-សមាសភាពចូលរួមមហាសន្និបាតសរុប200 ស្រី123នាក់។
ចូលរួមជាកិត្តិយសដោយ លោក ចាន់ លី អភិបាលរងស្រុក ឆែប ប្រធានការិយាល័យកសិកម្ម បរិស្ថាននិងធនធានធម្មជាតិស្រុក អាជ្ញាធរភូមិ/ឃុំ ព្រមទាំងមានការជួយសម្រប សម្រួលដោយបុគ្គលិកអង្គការអ្នកក្សេត្រសាស្រ្តនិងពេទ្យគ្មានព្រំដែន(AVSF)ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter