សហគមន៌កសិកម្មស្រ្តីរតនៈរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំ ឆ្នាំ ២០១៩ និងលើកទិសដៅផែនការឆ្នាំ២០២០
ចេញ​ផ្សាយ ០៦ មីនា ២០២០
252

ស្រុកជ័យសែន៖

ថ្ងៃទី 04/03/2020 នៅស្នាក់ការ សហគមន៌កសិកម្មស្រ្តីរតនៈ ស្ថិតឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំ ឆ្នាំ ២០១៩ និងលើកទិសដៅផែនការឆ្នាំ២០២០។
-លទ្ឋផលសម្រេចបានឆ្នាំ ២០១០ សហគមន៌មានសមាជិកសរុបចំនួន១៥៧គ្រួសារ។ បច្ចុប្បន្នក្នុងឆ្នាំ ២០១៩ នេះសហគមន៌ មានសមាជិកសរុបចំនួន ៦០៩គ្រួសារ។
-ក្នុងឆ្នាំ២០១៩ នេះសហគមន៌មានមុខរបរសំខាន់ៗចំនួន ០៥ដូចជា៖ សម្របសម្រួលកិច្ចសន្យាទិញលក់ស្រូវសរីរាង្គ ឥណទានសាច់ប្រាក់ លក់ជីសរីរាង្គCoop ផលិតទឹកពិសារភូមិយើង និងផលិតទឹកស្អាតចែកចាយជូនសមាជិកសហគមន៌។
- ក្នុងឆ្នាំ២០១៩ មានសមាជិកសហគមន៌ ៤៧៩គ្រួសារបានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនAmru Rice លើបរិមាណចំនួន 3 668 600Kg ជាលទ្ឋផលសហគមន៌បានលក់ស្រូវជូនក្រុមហ៊ុនបានបរិមាណ 3 793 406Kg ស្មើ 103,4% បើធៀបនិងកិច្ចសន្យា។
-សម្រាប់ផែនការឆ្នាំ ២០២០ សហគមន៌នឹងពង្រីកសមាជិក ភាពបន្ថែម នឹងពង្រីកដៃគូរបន្ថែមសម្រាប់ផលិតកម្មស្រូវសរីរាង្គ។

ចូលរួមជាកិត្តិយសក្នុងកម្មវិធីសន្និបាត មានថ្នាក់ដឹកនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលស្រុកជ័យសែន សហភាពសហគមន៌កសិកម្ម អាជ្ញាធរភូមិ/ឃុំ និងដៃគូអភិវឌ្ឍន៌ដូចជា អង្កការទស្សនៈពិភពលោក ទីប្រឹក្សាគម្រោងអែមជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter