សហគមន៍កសិកម្មខ្យងស័ង្ខសាមគ្គី បានរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ2019 និងលើកផែនការសកម្មភាពឆ្នាំ 2020
ចេញ​ផ្សាយ ០៦ មីនា ២០២០
137

ស្រុកជ័យសែន ខេត្ដព្រះវិហារ៖ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ សហគមន៍កសិកម្មខ្យងស័ង្ខសាមគ្គី បានរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ2019 និងលើកផែនការសកម្មភាពឆ្នាំ 2020 ដោយមានសមាជិកចូលរួមសរុប ២៨៤នាក់ (ស្រី១៦៦នាក់)។ ដោយមានការចូលរួមជាកិត្តិយស ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុកជ័យសែន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិ/ឃុំ បុគ្គលិកសហភាពសហគមន៌កសិកម្មព្រះវិហារមានជ័យ ផងដែរ។
-មុខរបរសំខាន់ៗក្នុងឆ្នាំ 2019 នេះសហគមន៌មានដូចជា៖ ឥណទានសាច់ប្រាក់ ផ្គត់ផ្គង់ធាតុចូលកសិកម្ម ចុះកិច្ចសន្យា លក់ស្រូវសរីរាង្គជាមួយក្រុមហ៊ុន Golden Rice និង Signature of Asia។
-ផែនការសកម្មភាពឆ្នាំ2020 ពង្រីកសមាជិកភាពសហគមន៌បន្ថែម និងបន្តពង្រឹងសកម្មភាពកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញកសិផល។

ចំនួនអ្នកចូលទស្សនា
Flag Counter