ពិធីបើកឲ្យ ប្រើប្រាស់ ស្តង់លក់បន្លែសុវត្ថិភាពនៅស្រុកឆែប
ចេញ​ផ្សាយ ០៦ មីនា ២០២០
453

ស្រុកឆែប ៖ នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ នៅឃុំម្លួរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កម្មវិធីអាសស្ប៉ាយ(Aspire)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីបើកឲ្យ ប្រើប្រាស់ ស្តង់លក់បន្លែសុវត្ថិភាពមួយកន្លែង របស់បណ្តំអាជីវកម្មបន្លែសុវត្ថិភាពនៅភូមិពោធិ៍ទាប ឃុំម្លួរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ និង លោក ចាន់ លី អភិបាលរងស្រុកឆែប និង មានការចូលរួមពីសំណាក់លោក-លោកស្រី ជាទីប្រឹក្សាកម្មវិធី មន្រ្តីរាជការ អ្នកមុខ-អ្នកការ និង កសិករជាសមាជិកបណ្តុំអាជីវកម្ម ប្រមាណជាង ៥០នាក់។ ស្តង់លក់បន្លែសុវត្ថិភាពនេះ ជាស្តង់ទី២ នៃកម្មវិធីអាសស្ប៉ាយ បន្ទាប់ពីស្តង់ទី១ ដែលបានសាង សង់នៅស្រុកជ័យសែន។ ក្នុងឆ្នាំ២០២០ និង ឆ្នាំបន្តបន្ទាប់ទៀត កម្មវិធីASPIRE នៃមន្ទីរកសិកម្ម ខេត្តព្រះវិហារ មានផែនការពង្រីកការសាងសង់ស្តង់ទៅស្រុក និង ឃុំ ដទៃទៀត ដែលមានបណ្តុំអាជីវកម្មបន្លែ នៅទូទាំងខេត្ត ដោយសហការជាមួយអ្នកប្រមូលទិញ ដែលជាប្រធានបណ្តុំអាជីវកម្មបន្លែ និង អាជីវករ ដទៃទៀត ដើម្បីពង្រីកទីផ្សារបន្លែសុវត្ថិភាព ដែលដាំដុះដោយកសិករក្នុងតំបន់ឲ្យបានទូទាំងខេត្តព្រះវិហារ។

ចំនួនអ្នកចូលទស្សនា
Flag Counter