មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ រៀបចំពិធីអបអរទិវាសិទ្ធិនារី៨មិនា លើកទី១០៩
ចេញ​ផ្សាយ ០៨ មីនា ២០២០
245
ខេត្តព្រះវិហារ÷ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ” ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ  អញ្ជើញចូលរួមដោយលោកអនុប្រធានមន្ទីរ លោក លោកស្រី នាងកញ្ញា ជាមន្រ្តីរាជការ និងមន្ដ្រីកិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ នាឱកាសនេះ លោកប្រធានមន្ទីរ បានថ្លែងចំណាប់អារម្មណ៍ ចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ជូនបងប្អូននារីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងផ្តាំផ្ញើសារសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងប្រវត្តិទិវាអន្តរជាតិនារី ០៨មីនា ការលើកកម្ពស់សិទ្ធិស្រ្តី និងយេនឌ័រ ការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពសង្គម នយោបាយ មនុស្សធម៌ ការអភិវឌ្ឍ និងការលះបង់គ្រប់បែបយ៉ាងក្នុងការបំពេញតួនាទីជាម្តាយ ជាភរិយា និងជាមេគ្រួសារដ៏ល្អ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានផ្តល់ជូនកាដូ និងថវិកា មួយចំនួនដើម្បីលើកទឹកចិត្តមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាជាស្រ្តី ចំនួន១៩នាក់ និងថតរូបអនុស្សាវរីយ។
ចំនួនអ្នកចូលទស្សនា
Flag Counter