មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២០ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចេញ​ផ្សាយ ១១ មីនា ២០២០
237
នៅថ្ងៃពុធ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២០ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានអនុកម្មវិធី ASPIRE និង លោក កឹម ពង្សវីរៈ អនុប្រធានអនុកម្មវិធី ASPIRE គោលបំណង៖ ១.ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលបានអនុវត្តកន្លងមក ២.ពិនិត្យថវិកាឆ្នាំ២០២០ ដែលអនុវត្តដោយ MEF ៣.រៀបចំផែនការសកម្មភាពឆ្នាំ២០២០ ៤.ដោះស្រាយបញ្ហាប្រឈម ដែលមានការចូលរួមពី ទីប្រឹក្សាកម្មវិធី ASPIRE , ប្រធាន អនុប្រធានការិយាល័យជំនាញថ្នាក់ខេត្ត , ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមន្រ្តីអនុវត្តកម្មវិធី ASPIRE អ្នកចូលរួមសរុប ២២នាក់/ស្រី ៣នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter