ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិខេត្តព្រះវិហារ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅផែនការឆ្នាំ២០២០ លើកទី៤ របស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ
ចេញ​ផ្សាយ ១២ មីនា ២០២០
364

ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិខេត្តព្រះវិហារ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅផែនការឆ្នាំ២០២០ លើកទី៤របស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង/ស្រុកទាំង៨ អគ្គនាយក/អគ្គនាយករងក្រុមហ៊ុន Golden Rice, Amru Rice និង Signature of Asia តំណាងធនាគាអភិវឌ្ឍន៏ជនបទ ធនាគារអេស៊ីលីដា សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងដៃគូរអភិវឌ្ឍន៌ សរុបចំនួន១៤៧នាក់ (ស្រី៤៣នាក់)នៅភោជនីយ៍ដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ## គួរបញ្ជាក់ផងថា ក្នុងឆ្នាំ២០១៩ សហភាពសហគមន៍ព្រះវិហារមានជ័យ មានសហគមន៏កសិកម្មចូលជាសមាជិកសរុបចំនួន ២៤សហគមន៍ ។ ♤♤♤លទ្ឋផលសំខាន់ៗប្រចាំឆ្នាំ២០១៩មាន÷ -ការគាំទ្រនិងការសម្របសម្រួលនៃការចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហគមន៍កសិកម្មចំនួន២៥និងក្រុមហ៊ុននាំចេញចំនួន៣ក្នុងបរិមាណ ស្រូវ១៥ ០០០តោន ។ -ការគាំទ្របច្ចេកទេសកសិកម្ម (បណ្តុះបណ្តាលស្តង់ដារស្រូវសរីរាង្គ បច្ចេកទេសដាំដុះដំណាំគ្របដី និង ការប្រើប្រាស់ឧបករណ៍ដាំគ្រាប់ពូជស្រូវ) ។ -ការគាំទ្រទីផ្សារអង្កររបស់សហគមន៍កសិកម្មចំនួន១៣និង -ការផ្គត់ផ្គង់ជីសរីរាង្គ HB១០១ និងការផ្តល់សេវាកម្មឥណទាន។ ♤♤♤ផែនការសហភាព ឆ្នាំ២០២០ -បន្តគាំទ្រសមាជិកផ្គត់ផ្គង់ស្រូវសរីរាង្គ ជូនក្រុមហ៊ុន៣ កន្លងមកអោយបានចំនួន១៨ ០០០តោន -កែច្នៃ នាំចេញអង្ករសរីរាង្គអោយបាន០៦តោន ជូនក្រុមហ៊ុន អេពីតាប់ -គាំទ្រសហគមន៍កែច្នៃអង្ករ ឈ្មោះ អង្ករព្រះវិហារ អោយបាន៣០តោន -គាំទ្រសហគមន៍ផលិតសណ្តែកដីសរីរាង្គលក់អោយបាន៧តោន -លក់ជីសរីរាង្គHB101 អោយបាន២០០ដប។

 

ចំនួនអ្នកចូលទស្សនា
Flag Counter