សហគមន៍កសិកម្មឆ្នើម ឆ្នាំ២០១៩ ចំនួន ២៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនគោយន្ត និងម៉ាស៊ីនបូមទឹក ពីកម្មវិធី ASPIRE
ចេញ​ផ្សាយ ១៣ មីនា ២០២០
250
សហគមន៌កសិកម្មឆ្នើម ឆ្នាំ២០១៩ ចំនួន ២៤ ក្នុងខេត្តព្រះវិហារ ទទួលបានម៉ាស៊ីនគោយន្ត និងម៉ាស៊ីនបូមទឹក ពីកម្មវិធី ASPIRE នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតបូកសរុបប្រចាំឆ្នាំលើកទី៤របស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ប្រធាន និងប្រជាសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅភោជនីយ៍ដ្ឋានលីហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សហគមន៌កសិកម្មឆ្នើមពិសេសលើការងារអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលអាចជួយបង្កើនចំណូលបន្ថែមដល់គ្រួសារកសិករ។ - សហគមន៌កសិកម្មតស៊ូសែនជ៏យ ទទួលបានចំណាត់ថ្នាក់ល្អ ដោយទទួលបានគោយន្តមួយកំប្លេ(គោយន្តកំលាំង ១៥៥សេះ កង់ដែក១គូ រនាស់១ ផាលលំពេង១កេះ ដូយនិងសោរ០១ឈុត រមកដែក០១ឈុត)។ -សហគមន៌កសិកម្មចំនួន ២៤ សហគមន៌ដែលជាសមាជិកសហភាពកសិកម្មព្រះវិហារមានជ័យទទួលបានម៉ាស៊ីនមូមទឹក(ម៉ាក Nikatec កំលាំង6,5HP ប្រើសាំងសុទ្ឋ ទំហំទុយោចេញ5ហ៊ុន និងទុយោតង់ក្រាសល្អ ០១ដុំ) មួយឈុតដូចៗគ្នា។ ដោយមានការជួយគាំទ្រពីកម្មវិធី ASPIRE នៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter