សហគមន៍កសិកម្មព្រះឃ្លាំងមានជ័យស្ថិតនៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបើកមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រាំឆ្នាំ 2019 និងលើកទិសដៅផែនការសម្រាប់ឆ្នាំ2020
ចេញ​ផ្សាយ ១៣ មីនា ២០២០
114

ថ្ងៃទី 13/03/2020 សហគមន៍កសិកម្មព្រះឃ្លាំងមានជ័យស្ថិតនៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបើកមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រាំឆ្នាំ 2019 និងលើកទិសដៅផែនការសម្រាប់ឆ្នាំ2020។ ចូលរួមជាកិត្តិយសដោយ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរភូមិ/ឃុំ policeប៉ុស្ត ក្រុមប្រឹក្សាភិបាលសហភាពសហគមន៌កសិកម្ម តំណាងអង្កការAVSF គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK ផងដែរ។ -សហគមន៌បានបង្កើតឡើងនៅ ខែធ្នូ ឆ្នាំ២០១៤ មានសមាជិកចូលរួមចំនួន 28នាក់។ -បច្ចុប្បន្នក្នុងឆ្នាំ2019នេះ សហគមន៌មានសមាជិកកើន ឡើង ១៨៩គ្រួសារជាសមាជិក។ -មុខរបរសំខាន់ៗរបស់សហគមន៌ក្នុងឆ្នាំ 2019មានដូចជា ធ្វើឥណទានសាច់ប្រាក់ ចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជាមួយក្រុមហ៊ុន Amru Rice កែច្នៃវេចខ្ចប់កិនអង្ករលក់។ -ផែនការបន្តសម្រាប់ឆ្នាំ 2020 ពង្រីកនិងពង្រឹងសមាជិកបន្ថែម បន្តនិងពង្រឹងបន្ថែមមុខរបរអាជីវកម្មដែលមានកន្លងមក រៀបចំតំឡើងនិងតបណ្តាញទឹកស្អាតដោយសហការជាមួយអង្កការ ទស្សនៈពិភពលោក។

ចំនួនអ្នកចូលទស្សនា
Flag Counter