លោក ស៊ុន ទ្រី អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានសហការជាមួយ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកត្បែងមានជ័យ បានចុះសិក្សាការវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន នៅឃុំឈាន
ចេញ​ផ្សាយ ១៧ មីនា ២០២០
288
នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោក ស៊ុន ទ្រី អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានសហការជាមួយ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកត្បែងមានជ័យ បានចុះសិក្សាការវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន នៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ គោលបំណងនៃការវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន មាន៖ ១.កំណត់ គូសគំនូសពង្រាងនៃលក្ខណៈខុសគ្នានៃប្រព័ន្ធប្រើប្រាស់ដីនៅក្នុងឃុំ ២.ធ្វើអោយយល់កាន់តែច្បាស់នូវប្រព័ន្ធកសិកម្ម និងស្ថានភាពនៃការប្រើប្រាស់ដីបច្ចុប្បន្នក្នុងតំបន់ក្សេត្រ-បរិស្ថាន និងកំណត់លក្ខណៈសំខាន់ របស់វា ៣.កំណត់នូវបញ្ហាសំខាន់ៗដែលទាក់ទងទៅនឹងតំបន់ក្សេត្រ-បរិស្ថានទាំងមូល ៤.កំណត់អាទិភាពនៃការស្រាវជ្រាវ និងផ្សព្វផ្សាយនៅក្នុងឃុំ ៥.ធ្វើផែនការសកម្មភាពអភិវឌ្ឍសម្រាប់ឃុំ សមាសភាពអ្នកចូលរួម៖ ១.ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៤នាក់ ២.មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ៣នាក់/ស្រី ១នាក់ ៣.មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកត្បែងមានជ័យ ១នាក់ ៤.តំណាងមេឃុំ ២នាក់(ជំទប់ទី១ ១នាក់ និងស្មានឃុំ ១នាក់) ២នាក់/ស្រី ១នាក់ ៥.មេភូមិទាំង ៣ភូមិ(ភូមហាផល ភូមិសេដ្ឋកិច្ច និងភូមិបាក់កាំ) ៣នាក់ ៦.កសិករ ២០នាក់/ស្រី ៨នាក់ សរុបទាំងអស់ ២៩នាក់/ស្រី ១នាក់ ដែលទីតាំងស្ថិតនៅ សាលាឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter