ទីប្រឹក្សាកម្មវិធី ASPIRE និងមន្រ្តីបច្ចេកទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះចូលរួមប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ នៅថ្នាក់ស្រុក ជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៨ មីនា ២០២០
478
នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ទីប្រឹក្សាកម្មវិធី ASPIRE និងមន្រ្តីបច្ចេកទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះចូលរួមប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ នៅថ្នាក់ស្រុក ជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ គោលបំណងនៃកិច្ចប្រជុំប្រចាំខែមីនា មានដូចជា៖ ១.ពិនិត្យមើលអំពីវឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីរយៈពេលកន្លងមក ២.បង្ហាញពីថវិកា និងសកម្មភាពឆ្នាំ២០២០ ដែលត្រូវអនុវត្ត ៣.រៀបចំផែនការសកម្មភាពសម្រាប់រៀបចំបណ្តុះបណ្តាលក្រុមបណ្តុំអាជីវកម្ម ៤.ជួយគាំទ្រការអនុវត្តសកម្មភាពផលិតកម្មដំណាំបន្លែ និងចិញ្ចឹមមាន់ទៅរកទីផ្សារ សមាសភាពអ្នកចូលរួម៖ ១.ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE ១នាក់ ២.ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្ម កម្មវិធី ASPIRE ១នាក់ ៣.មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ៣នាក់/ស្រី ១នាក់ ៤.មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកសង្គមថ្មី ៤នាក់/ស្រី ១នាក់ ៤.ភ្នាក់ងារផ្សព្វផ្សាយឃុំ(ឃុំរណៈសិរ្ស ឃុំស្តៅ ឃុំចំរើន និងឃុំភ្នំត្បែងមួយ) ៤នាក់/ស្រី ២នាក់ សរុបទាំងអស់ ១៣នាក់/ស្រី ៥នាក់ ដែលទីតាំងស្ថិតនៅ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter