ចេញផ្សាយ ១៩ មីនា ២០២០
148
#នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ទីប្រឹក្សាកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះចូលរួមប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ នៅថ្នាក់ស្រុក ជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប ខេត្តព្រះវិហារ
គោលបំណងនៃកិច្ចប្រជុំប្រចាំខែមីនា មានដូចជា៖
១.ពិនិត្យមើលអំពីវឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីរយៈពេលកន្លងមក
២.បង្ហាញពីថវិកា និងសកម្មភាពឆ្នាំ២០២០ ដែលត្រូវអនុវត្ត
៣.រៀបចំផែនការសកម្មភាពសម្រាប់រៀបចំបណ្តុះបណ្តាលក្រុមបណ្តុំអាជីវកម្ម
៤.ជួយគាំទ្រការអនុវត្តសកម្មភាពផលិតកម្មដំណាំបន្លែ និងចិញ្ចឹមមាន់ទៅរកទីផ្សារ
#សមាសភាពអ្នកចូលរួម៖
១.ទីប្រឹក្សាសម្របសម្រួលទីផ្សាកម្មវិធី ASPIRE ១នាក់
២.ទីប្រឹក្សាតាមដាន និងវាយតម្លៃ កម្មវិធី ASPIRE ១នាក់
៣.ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប ៤នាក់
៤.ភ្នាក់ងារផ្សព្វផ្សាយឃុំ ៦នាក់/ស្រី ២នាក់
សរុបទាំងអស់ ១២នាក់/ស្រី ២នាក់
ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប ខេត្តព្រះវិហារ