ចេញផ្សាយ ២០ មីនា ២០២០
112
ថ្ងៃអង្គារ ៩រោច-ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧-១៩ ខែមីនា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គបណ្ដុះបណ្តាលស្តីពី ការត្រួតពិនិត្យសហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពិនិត្យ
គោលបំណង៖
ពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម និងគណៈកម្មាធិការត្រួតពិនិត្យសហភាពសហគមន៍កសិកម្ម
ដែលស្ថិតនៅសាលប្រជុំតូចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
មានអ្នកចូលរួមសរុប ១៦នាក់ ស្រី០៥នាក់
គាំទ្រដោយអង្គការ DPA