ចេញផ្សាយ ២០ មីនា ២០២០
226
#នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ទីប្រឹក្សាកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះចូលរួមប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ នៅថ្នាក់ស្រុក ជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុករវៀង ខេត្តព្រះវិហារ គោលបំណងនៃកិច្ចប្រជុំប្រចាំខែមីនា មានដូចជា៖ ១.ពិនិត្យមើលអំពីវឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីរយៈពេលកន្លងមក ២.បង្ហាញពីថវិកា និងសកម្មភាពឆ្នាំ២០២០ ដែលត្រូវអនុវត្ត ៣.រៀបចំផែនការសកម្មភាពសម្រាប់រៀបចំបណ្តុះបណ្តាលក្រុមបណ្តុំអាជីវកម្ម ៤.ជួយគាំទ្រការអនុវត្តសកម្មភាពផលិតកម្មដំណាំបន្លែ និងចិញ្ចឹមមាន់ទៅរកទីផ្សារ #សមាសភាពអ្នកចូលរួម៖ ១.ទីប្រឹក្សាសម្របសម្រួលទីផ្សាកម្មវិធី ASPIRE ១នាក់ ២.ទីប្រឹក្សាតាមដាន និងវាយតម្លៃ កម្មវិធី ASPIRE ១នាក់ ៣.មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប ៤នាក់/ស្រី ១នាក់ ៤.ភ្នាក់ងារផ្សព្វផ្សាយឃុំ ៧នាក់/ស្រី ៤នាក់ សរុបទាំងអស់ ១៣នាក់/ស្រី ៥នាក់ ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុករវៀង ខេត្តព្រះវិហារ