ឃុំស្រយង់ ស្រុកគូលែន #នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE បានចុះគាំទ្រក្រុមការងារថ្នាក់ស្រុក ក្នុងដំណើរការជ្រើសរើសសមាជិក ដើម្បីបង្កើតបណ្តុំអាជីវកម្មដំឡូងមី ឆ្នាំ២០២០ នៅឃុំស្រយង់ ស្រុកគូលែន នៃគោលដៅរបស់កម្មវិធី ASPIRE គោលបំណង៖ - ពិនិត្យបញ្ជាក់លើបញ្ជីឈ្មោះ សមាជិកសហគមន៍កសិកម្ម ដែលត្រូវចូលជាសមាជិកបណ្តុំអាជីវកម្ម និងលើកផែនការអនុវត្តការងារសម្រាប់ខែបន្ទាប់ - ជួបជាមួយប្រធានការិល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន ពិភាក្សាពីលទ្ធផលនៃការចងក្រងបណ្តុំអាជីវកម្ម ដែលជ្រើសរើសចេញពីកសិករជាសមាជិកក្រុមផលិត ដើម្បីទីផ្សារ និងរៀបចំផែនការជ្រើសរើស និង ពេលវេលាបង្កើត ។ #អ្នកចូលរួមសរុប ៨នាក់/ស្រី ១នាក់ #ដែលស្ថិតនៅ សហគមន៍កសិកម្ ម្រេចមស្រយង់កោះកេរ្តិ៍ព្រះវិហារ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកគូលែន #ដែលគាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)