ចេញផ្សាយ ០៦ មេសា ២០២០
106
ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកជ័យសែន #នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទីប្រឹក្សាកម្មវិធី ASPIRE និង ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះគាំទ្រក្រុមការងារថ្នាក់ស្រុក ក្នុងដំណើរការជ្រើសរើសសមាជិក ដើម្បីបង្កើតបណ្តុំអាជីវកម្ម ដំឡូងមី ឆ្នាំ២០២០ នៅឃុំច្រាច់ ស្រុកជ័យសែន នៃគោលដៅរបស់កម្មវិធី ASPIRE គោលបំណង៖ - ពិនិត្យបញ្ជាក់លើបញ្ជីឈ្មោះ សមាជិកសហគមន៍កសិកម្ម ដែលត្រូវចូលជាសមាជិកបណ្តុំអាជីវកម្ម និងលើកផែនការអនុវត្តការងារសម្រាប់ខែបន្ទាប់ - ជួបជាមួយប្រធានការិល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន ពិភាក្សាពីលទ្ធផលនៃការចងក្រងបណ្តុំអាជីវកម្ម ដែលជ្រើសរើសចេញពីកសិករជាសមាជិកក្រុមផលិត ដើម្បីទីផ្សារ និងរៀបចំផែនការជ្រើសរើស និង ពេលវេលាបង្កើត ។ #អ្នកចូលរួមសរុប ៦នាក់/ស្រី ១នាក់ #ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកជ័យសែន #ដែលគាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)