លោក ពឹង ទ្រីដា បរិច្ចាគប្រាក់បៀវត្សចំនួន៤០០,០០០រៀល រយៈពេល០៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
ចេញ​ផ្សាយ ០៧ មេសា ២០២០
377
ខេត្តព្រះវិហារ÷លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបរិច្ចាគប្រាក់បៀវត្សចំនួន៤០០,០០០រៀល រយៈពេល០៦ខែ ចាប់ពីខែឧសភា ដល់តុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
ចំនួនអ្នកចូលទស្សនា
Flag Counter