ពង្រឹងការងារគ្រប់គ្រង និងអនុវត្តការចុះបញ្ជីវត្តមាន មន្ដ្រីរាជការស៊ីវិល និងមន្ដ្រីកិច្ចសន្យា
ចេញ​ផ្សាយ ០៧ មេសា ២០២០
599

ខេត្តព្រះវិហារ៖ ដើម្បីពង្រឹង ការងារគ្រប់គ្រង និងការអនុវត្តចុះបញ្ជីវត្តមានមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីកិច្ចសន្យា អោយស្របតាមស្មារតីអនុក្រឹត្យលេខ ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរសូមស្នើលោក លោកស្រីជានាយខណ្ឌ ផ្នែក សង្កាត់ និងប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ ត្រូវពង្រឹងការ ចុះវត្តមានមន្ដ្រីក្រោមឱវាទរបស់ខណ្ឌ ផ្នែក សង្កាត់ និង ការិយាល័យរបស់ខ្លួនអោយបានទៀងទាត់ប្រចាំថ្ងៃ និងត្រូវរៀបចំចុះក្នុងរបាយការណ៍ប្រចាំសប្ភាហ៍ ប្រចាំខែ និងចុះក្នុងព្រឹត្តិ បត្រការងារប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិល និងមន្ដ្រីកិច្ចសន្យាម្នាក់ៗ ស្របតាមឧបសម្ព័ន្ធទី០១ ទី០២ ទី០៣ និងទី០៤ របស់អនុក្រឹត្យលេខ ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦។ ក្នុងករណីមិនអនុវត្តតាមស្មារតីអនុក្រឹត្យលេខ ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា នាយខណ្ឌ នាយផ្នែក នាយសង្កាត់ និងប្រធាន ការិយាល័យជំនាញក្រោមឱវាទមន្ទីរ ត្រូវទទួលខុសត្រូវដោយខ្លួនឯង។

ចំនួនអ្នកចូលទស្សនា
Flag Counter