ចេញផ្សាយ ១០ មេសា ២០២០
287
ខេត្តព្រះវិហារថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយអភិបាលរងខេត្ត និងអស់លោក លោកស្រីប្រធានមន្ទីរ_អង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងដីរដ្ឋមួយកន្លែងស្ថិតនៅភូមិក្រាំដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលត្រូវបានប្រជាពលរដ្ឋ ឈូសឆាយ និងកាយយកដី ។