ចេញផ្សាយ ១០ មេសា ២០២០
229
#នៅថ្ងៃពុធ ១រោច ដល់ ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ដល់ ទី០៩ ខែមេសា ឆ្នាំ២០២០ លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើ ការវាយតម្លៃឆាប់រហ័សលើផលប៉ះពាល់នៃជំងឺ Covid-19 លើវិស័យកសិកម្ម និងសន្តិសុខស្បៀង ខេត្តព្រះវិហារ ក្នុងប្រទេសកម្ពុជា (អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF))
#ការវាយតំលៃនេះ មានគោលបំណងស្វែងរកដំណោះស្រាយយុទ្ធសាស្រ្ត
និងអន្តរាគមន៍គោលនយោបាយដែលសមស្របបំផុតសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដៃគូរអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីការផ្ទុះនៃជំងឺ Covid-19 នាពេលអនាគតដ៏ខ្លី។
#ក្នុងកិច្ចសម្ភាសន៍មានបញ្ជីសំណួរចំនួន ៥ផ្នែក៖
១.សំណួរសម្រាប់មន្ត្រីមន្ទីរកសិកម្មខេត្ត ចំនួន ១នាក់
២.សំណួរសម្រាប់អាជ្ញាធរមូលដ្ឋាន ចំនួន ២នាក់
៣.សំណួរសម្រាប់កសិករទូទៅ ២៥នាក់
៤.កម្រងសំណួរសម្រាប់អ្នកបោះដុំ/អ្នកលក់រាយ ចំនួន ២នាក់
៥.សំណួរសម្រាប់អ្នកលក់ ឬអ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម ចំនួន ២នាក់
#សរុបទាំងអស់ ៣២នាក់
#ដែលស្ថិតនៅក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ និងស្រុកគូលែន