កិច្ចប្រជុំរវាងលេខាធិការដ្ឋាននៃកម្មវិធី ASPIRE និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង២៤ តាមរយៈ Video Conference(Zoom)
ចេញ​ផ្សាយ ១៧ មេសា ២០២០
259
#នៅព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កិច្ចប្រជុំរវាងលេខាធិការដ្ឋាននៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រព័ន្ឋបញ្ជូនរូបភាព និងសម្លេង(Video Conference-Zoom) ដោយភ្ជាប់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង២៤ និងអង្កភាពពាក់ព័ន្ឋមួយ ចំនួនទៀត ដើម្បីពន្លឿនការអនុវត្តការងារឆ្នាំ២០២០ ពិសេសសម្រាប់ឆ្លើយតបនឹងសភាពការជាក់ស្តែងនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដោយ ឯកឩត្តម មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE #អ្នកចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន ១០នាក់/ស្រី ១នាក #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ចំនួនអ្នកចូលទស្សនា
Flag Counter