លោកស្រី ព្រីន ពុទ្ធារី ភ្នាក់ងារផ្សព្វផ្សាយឃុំគូលែនជើង បានចុះតាមដាន និងប្រឹក្សាបច្ចេកទេសពីការដាំបន្លែ ដល់កសិករ ៣នាក់
ចេញ​ផ្សាយ ២០ មេសា ២០២០
401
#នៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកស្រី ព្រីន ពុទ្ធារី ភ្នាក់ងារផ្សព្វផ្សាយឃុំគូលែនជើង បានចុះតាមដាន និងប្រឹក្សាបច្ចេកទេសពីការដាំបន្លែ ដល់កសិករដូចជា៖ ១.កសិករ ឈ្មោះ សំ ឡែម ដាំបន្លែ ៥មុខមានដូចជា សណ្តែកកួរ ត្រសក់ ត្រប់ ននោង និងម្ទេស រយៈពេល ៣ខែ គាត់ទទួលបានប្រាក់ចំណេញ ២,៦៧០,០០០រៀល ។ ២.កសិករ ឈ្មោះ ខុង ខាយ ដាំបន្លែ ៤មុខមានដូចជា ត្រកួន ស្ពៃ ត្រប់ និង សាលាដ រយៈពេល ៣ខែ គាត់ទទួលបានប្រាក់ចំណេញ ១,៩០០,០០០រៀល ។ ៣.កសិករ ឈ្មោះ ណែម ជៀន ដាំបន្លែ ៥មុខមានដូចជា សណ្តែកកួរ ត្រកួន ត្រសក់ ស្ពៃ និង ជីគ្រប់មុខ រយៈពេល ៣ខែ គាត់ទទួលបានប្រាក់ចំណេញ ២,៦៧០,០០០រៀល ។ #ក្នុងការដាំបន្លែខាងលើគាត់ជួបនូវបញ្ហាដូចជា សត្វល្អិត រលួយកូនបន្លែ និងខ្វះទឹកស្រោចបន្លែ(ឥឡូវអណ្តូង និងស្រះ រីងទឹក ) #ដែលស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter