អំឡុងពេលប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ លោកង៉ែត សុភា ទីប្រឹក្សាអាជីវកម្មកសិកម្ម កំពុងបន្តការងារពីផ្ទះទំនាក់ទំនងជាមួយក្រុមការងារគម្រោងឈេន និងតួអង្គពាក់ព័ន្ធនានា
ចេញ​ផ្សាយ ២២ មេសា ២០២០
188
CHAIN farmers continue to supply អំឡុងពេលប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ លោកង៉ែត សុភា ទីប្រឹក្សាអាជីវកម្មកសិកម្ម កំពុងបន្តការងារពីផ្ទះទំនាក់ទំនងជាមួយក្រុមការងារគម្រោងឈេន និងតួអង្គពាក់ព័ន្ធនានា។ ដោយរួមចំណែកកាត់បន្ថយការរៀបចំកិច្ចប្រជុំផ្ទាល់ៗ គាត់បានទាក់ទងតាមទូរស័ព្ទទៅក្រុមហ៊ុន រ៉េមិច និងភូមិកសិកម្មធម្មជាតិ ដើម្បីសម្របសម្រួល និងពិភាក្សាគ្នា អំពីអាជីវកម្មបន្លែ ផ្លែឈើរបស់ពួកគេជាមួយកសិករបណ្តុំអាជីវកម្មដែលបានចុះកុងត្រា។ បញ្ហាប្រឈមមួយចំនួននៃកិច្ចព្រមព្រៀងត្រូវបានដោះស្រាយ ដោយទាំងក្រុមហ៊ុន ទាំងកសិករ រក្សាការតាំងចិត្តពង្រឹងគម្រូអាជីវកម្មដោយមានការយោគយល់គ្នាទៅវិញទៅមក ឆ្ពោះទៅរកនិរន្តរភាព។ ផលដំណាំរាប់រយគីឡូក្រាមបានបន្តដឹកជញ្ជូនមកក្រុមហ៊ុននៅភ្នំពេញរួមមាន ត្រសក់ផ្អែម ឪឡឹក ខាត់ណាខៀវ ម្ទេសហាវ៉ៃ ប៉េងប៉ោះឆើរី ម្រះ និងត្រសក់។ ទន្ទឹមគ្នានេះដែរ សុភាជួយគាំទ្រក្រុមការងារលើ របាយការណ៍វឌ្ឍនភាពបណ្តុំអាជីវកម្មនិមួយៗ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអាជីវកម្មអនឡាញ ព្រមទាំងឆ្លើយតបទៅអ្នកសម្របសម្រួលទីផ្សារប្រចាំខេត្តទាំងបួនរបស់គម្រោងលើបញ្ហាជាក់ស្តែង។ During the precautious period, Sophea Nget, the agribusiness consultant, works from his home desk to remotely communicate with CHAIN team and project’s involving actors. Restricted to arrange the direct meeting, he makes phone calls to REMIC and ភូមិកសិកម្មធម្មជាតិ Natural Agriculture Village, the buying companies, to facilitate and discuss about their current vegetable and fruit business with the contracted clusters of farmers. A few challenges of the contract agreement were solved, both the companies and producers are committed to strengthen the mutual tolerance on such business model for the long run. Hundred kilograms of crops including melon, watermelon, broccoli, bell pepper, tomato cherry, bitter gourd, and cucumber are transported to Phnom Penh. Meanwhile, Sophea supports the team on each cluster rolling report, business accelerator remote training, and respond to Provincial Market Facilitators and PDAFF on issues based. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ - Pdaff-Pvh
ចំនួនអ្នកចូលទស្សនា
Flag Counter