កសិករយើងពិតជាប្រឹងខ្លាំង ក្នុងការអនុវត្តការងារកសិកម្ម របស់គាត់
ចេញ​ផ្សាយ ២២ មេសា ២០២០
248
កសិករយើងពិតជាប្រឹងខ្លាំង ក្នុងការអនុវត្តការងារកសិកម្ម របស់គាត់។ ប៉ុន្តែ ឃើញឆន្ទះ និង ភាពជាម្ចាស់ លើការងារវិនិយោគបន្ថែម(លក្ខណះគ្រួសារ) ដូចជាការកែលម្អ ឬ សង់ថ្មីនូវប្រភពទឹក ប្រព័ន្ធស្រោចស្រព និង ការកែលម្អគុណភាពដី ព្រមទាំងការវិនិយោគលើឧបករណ៏សម្រាប់អនុវត្តការដាំដុះ និង ចិញ្ចឹម តាមរបៀបថ្មី ដើម្បីបង្កើនបរិមាណ និង និរន្តរភាពផលិតកម្ម មិនទាន់បានសូវល្អ និង ខ្លាំងក្លានៅឡើយ ទោះក្នុងលទ្ធភាពរបស់គាត់ក៏ដោយ នៅពឹង ពាក់អ្នកខាងក្រៅច្រើន។ ម្យ៉ាងទៀត ចំណេះដឹងផ្នែកអាជីវកម្ម ជាពិសេសផ្នែកទីផ្សារកសិផល របស់គាត់នៅ ត្រូវការការកែលម្អ និង ពង្រឹងមន្ថែមច្រើន ដើម្បីធានាកសិផលដែលគាត់ផលិតមានអ្នកទិញ ឬ ទីផ្សារ សម្រាប់លក់ (កសិករខ្នាតតូច)។ កសិករខ្លះ នៅតែយល់ ថា៖ ចាំផលិតបានជាកសិផលសិន ចាំរកអ្នកទិញ ឬ ទីផ្សារសម្រាប់លក់។ វាជាការហួសពេលប្រសិនបើកសិផលគាត់ផលិតនោះខុសពីតម្រូវការអ្នកទិញ ឬ ទីផ្សារ។ តាមពិតគាត់ (កសិករ) ត្រូវដឹង-គិតពីតម្រូវការទីផ្សារ តាំងពីដំបូង គឺតាំងពីការជ្រើសរើសធាតុចូលកសិកម្ម ដើម្បីផលិតកសិផល តជាប់គ្នារហូតដល់ការផលិតបានជាកសិ ផល ដើម្បីសំរិតសំរាំងគុណភាពកសិផល របស់បងប្អូន ផលិតត្រូវតាមតម្រូវការអ្នកទិញ និង ទីផ្សារ។ សូមលើក ទឹកចិត្ត និង ជូនពរកសិករគ្រប់រូប ទទួលបានជោគជ័យលើ របរកសិកម្ម របស់បងប្អូន។
ចំនួនអ្នកចូលទស្សនា
Flag Counter