ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE បានចុះគាំទ្រក្រុមការងារថ្នាក់ស្រុក ក្នុងដំណើរការជ្រើសរើសសមាជិក ដើម្បីបង្កើតបណ្តុំអាជីវកម្មដំឡូងមី ឆ្នាំ២០២០ នៅឃុំសង្កែពីរ ស្រុកឆែប នៃកម្មវិធី ASPIRE
ចេញ​ផ្សាយ ២២ មេសា ២០២០
399
ស្រុកឆែប ####### #នៅថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE ឋឋឋ ១.បានចុះគាំទ្រក្រុមការងារថ្នាក់ស្រុក ក្នុងដំណើរការជ្រើសរើសសមាជិក ដើម្បីបង្កើតបណ្តុំអាជីវកម្មដំឡូងមី ឆ្នាំ២០២០ នៅឃុំសង្កែពីរ ស្រុកឆែប នៃកម្មវិធី ASPIRE គោលបំណង៖ - ពិនិត្យបញ្ជាក់លើបញ្ជីឈ្មោះ សមាជិកសហគមន៍កសិកម្ម ដែលត្រូវចូលជាសមាជិកបណ្តុំអាជីវកម្ម និងលើកផែនការអនុវត្តការងារសម្រាប់ខែបន្ទាប់ - ជួបជាមួយប្រធានការិល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន ពិភាក្សាពីលទ្ធផលនៃការចងក្រងបណ្តុំអាជីវកម្ម ដែលជ្រើសរើសចេញពីកសិករជាសមាជិកក្រុមផលិត ដើម្បីទីផ្សារ និងរៀបចំផែនការជ្រើសរើស និង ពេលវេលាបង្កើត ។ ២.បានពិនិត្យមើលពីដំណើរការកិនស្រូវ របស់សហគមន៍កសិកម្ម អភិវឌ្ឍន៍សាមគ្គីសង្កែពីរ ៣.បានចុះជ្រើសទីតាំងដាក់តូបលក់បន្លែ សុវត្ថិភាព នៅក្នុងផ្សារស្រុកឆែប ១កន្លែងថ្មី(មិនទាន់បានទេ) #អ្នកចូលរួមសរុប ១២នាក់/ស្រី ៣នាក់ #ដែលស្ថិតនៅ សហគមន៍កសិកម្ អភិវឌ្ឍន៍សាមគ្គីសង្កែពីរ ស្រុកឆែប #ដែលគាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ចំនួនអ្នកចូលទស្សនា
Flag Counter