នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសា ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំប្រជុំស្តីពី ការកែសម្រូលថវិកា ឆ្នាំ២០២០ ក្រោមធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យក្រោមឱវាទមន្ទីរ សរុប ២១នាក់/ស្រី ៤នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។