ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ (DIC/MAFF)បានប្រជុំនិងចុះពិនិត្យមេីលទីតាំងសម្រាប់រៀបចំ​ និងប្រារព្ធទិវាពិភពលោកដេីម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី​
ចេញ​ផ្សាយ ២៤ មេសា ២០២០
130

ថ្ងៃព្រហស្បតិ៍ ២កេីត​ ខែពិសាខ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២​០២០​ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ (DIC/MAFF)បានប្រជុំនិងចុះពិនិត្យមេីលទីតាំងសម្រាប់រៀបចំ​ និងប្រារព្ធទិវាពិភពលោកដេីម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី​ ក្រោមប្រធានបទ​ “Sustainable production and consumption (Food, Feed, Fiber) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២០ខាងមុខ ដែលមានការរួមសហការពី​ UNCCD។ ក្រោយពីពិភាក្សា ក្រុមការងារបានកំណត់ចុះធ្វេីទស្សនកិច្ចនៅទីតាំងចំនួន ៣ ដែលមានដូចជា​៖​ ១.លោក ឈឹម បូ កសិករដាំបន្លែ និង តូបលក់បន្លែសវត្ថិភាព នៅភូមិពោធិទាប ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ២. លោកស្រី មាស យ៉េត កសិករដាំបន្លែ នៅភូមិគោក​ ឃុំស្អាង​ ស្រុកសែនជ័យ​ ខេត្តព្រះវិហារ ៣.លោកស្រី ហេង សុភាព កសិករដាំបន្លែ នៅភូមិកំពត ឃុំរហ័ស ស្រុករវៀង  ខេត្តព្រះវិហារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter