ស្រុករវៀង ####### #នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE បានចុះគាំទ្រក្រុមការងារថ្នាក់ស្រុក ក្នុងដំណើរការជ្រើសរើសសមាជិក ដើម្បីបង្កើតបណ្តុំអាជីវកម្មចន្ទីរ ឆ្នាំ២០២០ នៅឃុំរុងរឿង ស្រុករវៀង នៃកម្មវិធី ASPIRE គោលបំណង៖ - ពិនិត្យបញ្ជាក់លើបញ្ជីឈ្មោះ សមាជិកសហគមន៍កសិកម្ម ដែលត្រូវចូលជាសមាជិកបណ្តុំអាជីវកម្ម និងលើកផែនការអនុវត្តការងារសម្រាប់ខែបន្ទាប់ - ជួបជាមួយមន្រ្តីការិល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន ស្រុករវៀង ពិភាក្សាពីលទ្ធផលនៃការចងក្រងបណ្តុំអាជីវកម្ម ដែលជ្រើសរើសចេញពីកសិករជាសមាជិកក្រុមផលិត ដើម្បីទីផ្សារ និងរៀបចំផែនការជ្រើសរើស និង ពេលវេលាបង្កើត និងបានចុះពិនិត្យមើលកសិករគម្រូ ចិញ្ចឹមមាន់ស្រែ ។ #អ្នកចូលរួមសរុប ១២នាក់/ស្រី ៣នាក់ #ដែលស្ថិតនៅ សហគមន៍កសិកម្មសាមគ្គីរុងរឿង ស្រុករវៀង #ដែលគាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។