មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទខេត្តព្រះវិហារ​ បានចុះប្រជុំជាមួយតំណាងក្រុមកសិករ​ដាំបន្លែ​ ដើម្បីសម្របសម្រួលបន្ថែមនូវបច្ចេកទេសដាំដំណាំបន្លែនិងវិធីសាស្រ្តសម្របសម្រួលដល់ក្រុមកសិករ ទីតាំងនៅភូមិថ្នល់កែ
ចេញ​ផ្សាយ ២៥ មេសា ២០២០
159
ស្រុករវៀង ខេត្ដព្រះវិហារ ***************** ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទខេត្តព្រះវិហារ​ បានចុះប្រជុំជាមួយតំណាងក្រុមកសិករ​ដាំបន្លែ​ ដើម្បីសម្របសម្រួលបន្ថែមនូវបច្ចេកទេសដាំដំណាំបន្លែ និងវិធីសាស្រ្តសម្របសម្រួលដល់ក្រុមកសិករ ទីតាំងនៅភូមិថ្នល់កែង ឃុុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដែលមានតំណាងក្រុមចូលរួមមកពី៥ភូមិសរុបចំនួន១០នាក់ ស្រី០៨នាក់ គាំទ្រដោយគម្រោងបន្លែ ផ្លែឈើកម្ពុជា(CHAIN)។
ចំនួនអ្នកចូលទស្សនា
Flag Counter