មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ស្តីពី ការស្វែងរកវិធីសាស្ត្រក្នុងការទប់ស្កាត់ការបំពុលប្រភពទឹកក្នុងដែនជម្រកសត្វព្រៃឆែប និងតំបន់ជុំវិញ ក្រោមអធិបតីភាពឯកឩត្តម ស៊ូ សិរី អភិបាល
ចេញ​ផ្សាយ ២៥ មេសា ២០២០
187
ស្រុកឆែប ខេត្តព្រះវិហារ ****************** ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ស្តីពី ការស្វែងរកវិធីសាស្ត្រក្នុងការទប់ស្កាត់ការបំពុលប្រភពទឹកក្នុងដែនជម្រកសត្វព្រៃឆែប និងតំបន់ជុំវិញ ក្រោមអធិបតីភាពឯកឩត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ក្នុងគោលបំណង: - លើកកម្ពស់ការយល់ដឹងពីច្បាប់តំបន់ការពារស្តីពីការបំពុលសត្វ - ស្វែងរកវិធីសាស្ត្រក្នុងការទប់ស្កាត់ការបំពុលទឹកក្នុងដែនជម្រកសត្វព្រៃ - លើកកម្ពស់ការយល់ដឹងពីផលវិបាកនៃថ្នាំពុលកសិកម្មលើសត្វស្រុក សត្វព្រៃ និងសុខភាពរបស់មនុស្ស - លើកកម្ពស់ការយល់ដឹងពីគោលការសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំពុលកសិកម្ម - លើកកម្ពស់ការយល់ដឹងពីឥទ្ធិពលថ្នាំពុលកសិកម្មលើបរិស្ថាន ។ កម្មវិធីរៀបចំនៅសាលប្រជុំសាលាស្រុកឆែប ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រី, អភិបាល អភិបាលរងស្រុកឆែប និងមន្ត្រីសាលាស្រុក, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆែប, មេឃុំ និងមេភូមិ ក្នុងតំបន់ដែនជម្របសត្វព្រៃឆែប សរុបប្រមាណ ៣០នាក់ ស្រី ០១នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter