ចេញផ្សាយ ២៨ មេសា ២០២០
251
នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំប្រជុំជាមួយក្រុមហ៊ុន CACC ស្តីពីកិច្ចសន្យា PPP ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ១១នាក់/ស្រី ២នាក់ ដែលគាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។